Make big sales with our point of sale platform

Make big sales with our point of sale platform

POS គឺជាមិត្តដ៏ល្អ និងជាភ្នាក់ងារដំណោះស្រាយការងារអាជីវកម្ម
ក្នុងសម័យកាលពិភពលោកទំនើប អាជីវកម្មដែលទើបកកើតថ្មីៗបានចាប់យកវិស័យបច្ចេកវិទ្យាជាដៃគូអាទិ៍ភាពក្នុងការប្រកបអាជីវកម្ម និងលក់ផលិតផលរបស់គួកគេនៅលើបណ្តាញសង្គមផ្សេងៗដើម្បីឆ្ពោះទៅដល់គោលដៅអតិថិជន និងអ្នកកុម្មង់ទិញទំនិញរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញ។ ប្រសិនបើលោកអ្នកបើកបណ្ណាគារ ឬកន្លែងលក់ទំនិញខ្នាតតូច (Mini Mart) លោកអ្នកប្រាកជជាត្រូវការប្រព័ន្ធគ្រប់គ្រងទំនិញ និងការទិញលក់របស់លោកអ្នកប្រកបដោយប្រសិទ្ធិភាព និងភាពត្រឹមត្រូវ ដូចជាចំនួនលក់ចេញ ទិញចូល និងមើលរបាយការណ៍លក់ប្រចាំខែ ។ល។
ដូចេ្នះហើយម្ចាស់អាជីវកម្មជាច្រើនបានប្រើ POS បំពាក់នៅកន្លែងអាជីវកម្មរបស់ពួកគេ ដើម្បីធានាភាពងាយស្រួលក្នុងការគ្រប់គ្រងទំនិញ និងការលក់ដូរ។
តើហេតុអ្វីអ្នកត្រូវប្រើ POS ? មានកត្តាងាយៗបីប្រភេទដូចខាងក្រោមដែលជួយសម្រួលដល់អាជីវកម្មរបស់លោកអ្នក
ទី១ ប្រព័ន្ធគ្រប់គ្រងស្តុក
ទី២ ប្រព័ន្ធគ្រប់គ្រងការលក់
ទី៣ ពិនិត្យមើលរបាការណ៍លើប្រព័ន្ធអនឡាញ
ប្រសិនបើអ្នកជាអ្នកលក់បោះដុំ នៅកន្លែងអាជីវកម្មរបស់លោកអ្នកប្រាកដជាមានទំនិញច្រើនរាប់រយប្រភេទ ដែលត្រូវការកត់ត្រា រាប់ចំនួន កំណត់តំម្លៃ ។ល។ ហើយលោកអ្នកត្រូវ ចំណាយពេលវេលាច្រើនក្នុងការកត់ត្រា និងគ្រប់គ្រង ពេលខ្លះអ្នកអាចច្រឡំ ស្ទួនលេខ ឬភ្លេច។ ប៉ុន្តែប្រសិនបើអ្នកមានប្រព័ន្ធគ្រប់គ្រងទំនិញ POS លោកអ្នកនិងសន្សំពេលវេលាបានច្រើន ដោយPOS និងធ្វើការងារទាំងនេះប្រកបដោយប្រសិទ្ធភាព ដោយលោកអ្នកគ្រាន់តែកំណត់លេខកូតរបស់ទំនិញឱ្យបានត្រឹមត្រូវចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងPOS ជាការស្រេច។ POS និងប្រាប់ពីឈ្មោះទំនិញនីមួយលក់អស់ប៉ុន្មាន នៅសល់ប៉ុន្មានបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
អ្វីដែលសំខាន់ជាងនេះ POS គឺជាប្រព័ន្ធគ្រប់ការលក់ដូរជាទីទុកចិត្ត។ ឩ. ប្រសិនបើថ្ងៃនេះ អ្នកមានអតិថិជនបញ្ជាទិញទំនិញ២០ប្រភេទខុសៗគ្នាពីអាជីវកម្មលោកអ្នក។ ក្នុងចំនោម២០ផលិតផល អ្នកទិញយកមួយមុខៗ២៥០ ហើយតម្លៃទំនិញនីមួយៗមានតម្លៃខុសគ្នាៗចាប់ពី២.៥០ដុល្លារ ដល់ ៥.៥០ដុល្លារ។ ដូច្នេះប្រសិនបើលោកអ្នកប្រើឧបករណ៍គិតលេខ វាត្រូវការចំណាយពេលវេលាយូរហើយអាចច្រឡំធ្វើឱ្យខាតបាត់បង់ប្រាក់។ ប៉ុន្តែបើលោកអ្នកមាន POS វៃឆ្លាត លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភឡើយ ពីព្រោះតួនាទីរបស់ POS គឺជួយគណនាឱ្យលោកអ្នកបានយ៉ាងងាយស្រួលពីតម្លៃ ហើយគួរជាទីទុកចិត្ត។
បន្ថែមពីនេះ POS គឺជាមិត្តស្មោះត្រង់របស់លោកអ្នក ដោយអ្នកប្រើប្រាស់ទូទាត់បញ្ជីរមិនអាចកិបកេញប្រាក់ពីការលក់ដូរបានឡើយ។
ចំណុចពិសេសចុងក្រោយរបស់POS គឺលោកអ្នកអាចមើលព័ត៌មានពីការលក់ដូរទំនិញរបស់លោកអ្នកពីចម្ងាយដោយមិនចាំបាច់នៅកន្លែងអាជីវកម្មផ្ទាល់។ ឩ. នៅពេលលោកអ្នកមានបេសកម្មនៅក្រៅប្រទេសរយៈពេល១សប្តាហ៍ ឬ១ខែ លោកអ្នកបើកមើលដឹងរបាយការណ៍ពីការលក់ដូរ ឬទំនិញនៅសល់ក្នុងស្តុកក្នុងកំឡុងពេលនោះបាន ពីព្រោះ POS ត្រូវបានអ្នកសរសេរកម្មវិធីសរសេរតភ្ជាប់ជាមួយនិងប្រព័ន្ធអ៊ីនធឺណេត ដែលធ្វើឱ្យអ្វីៗមានភាពងាយស្រួលទោះបីជាលោកអ្នកស្ថិតនៅទីកន្លែងណាក៏ដោយឱ្យតែលោកអ្នកមានសេវា អ៊ីនធឺណេត។
និយាយឱ្យខ្លី POS គឺជាមិត្តដ៍ល្អរបស់លោកអ្នក ហើយក៏ជាភ្នាក់ងារដំណោះស្រាយការងារអាជីវកម្ម។
———-
ប្រសិនបើលោកអ្នកត្រូវការ POS សម្រាប់គ្រប់គ្រងអាជីវកម្មលោកអ្នក ឬបង្កើតគេហ៍ទំព័រ (Website) សូមទំនាក់ទំនងមកលេខទូរស័ព្ទ 077 343 716
គេហ៍ទំព័រ៖ http://www.panda-solution.net/en/#client
សៀវភៅមុខ៖ https://www.facebook.com/Panda-Solution-301209040211626/